ថ្ងៃនេះ សូផា ជាបងស្រីរបស់ ជីវន្ដ៍ បានទទួលទូរសព្ទ័ ពីមិត្ត ដែលរស់នៅទីក្រុងភ្នំពេញហើយបានបបូលសូផាអោយទៅលេងនឹងគេ...
...សូផានិយាយសុំម៉ាក់ ....
សូផា : អ្នកម៉ាក់កូនសុំអនុញ្ញាត ទៅលេងមិត្តកូននៅទីក្រុងភ្នំពេញម្ដង (និយាយសុំម្ដាយ)
អ្នកមីងភាវី ជាមនុស្សម៉ឺងម៉ាត់ណាស់ ប្ដីគាត់គឺលោកដារ៉ូ មានកូនពីរនាក់គឺ សូផា និង ជីវន្ដ័ គាត់ស្រឡាញ់កូនទាំងពីរស្មើរកែវភ្នែក...
មីងភាវី : ម៉ាក់មិនដឹងទេ...!.. សួរប៉ាឯងទៅ...! (និយាយទៅកូនធ្វើទឹកមុខដូចជាមិនចង់អោយ កូនទៅណាឆ្ងាយពីគាត់)
សូផា : ប៉ា ...! (និយាយរំអួយ តាមបែបកូនស្រីនៅតូច សម្លឹងមើលទៅមុខប៉ារបស់គេ)
ក្នុងចិត្ត ពូដារ៉ូ គាត់ក៏មិនចង់អោយកូន ទៅណាឆ្ងាយដែរ គាត់សម្លឹងមើលមុខកូនស្រី ហើយងាកមុខទៅប្រពន្ធ ព្រមទាំងនិយាយមូយៗ...
ពូដារ៉ូ : ណាស់ហើយ... កូនយើង..ធំហើយ ....(និយាយទៅកាន់មីងភាវី)
មីងភាវី ងាកមុខចេញ ដកដង្ហើមធំ មិននិយាយអ្វីទាំងអស់ ...
សូផា : ណាម៉ាក់ណា! ...អោយកូនទៅ....ទៅណា ....ណា! ..ណា...!(សូផា និយាយអង្វរម្ដាយ ព្រមទាំងច្របាច់ដៃទាំងទ្វេរម្ដាយថ្នមៗ )
មូយស្របក់ក្រោយទើបគាត់និយាយ...
មីងភាវី : ទៅនៅជាមូយ អ្នកណា ...? ហើយប៉ុន្មានថ្ងៃ ...?(មីងភាវី សូរកូន ធ្វើទឹកមុខដូចជាមិនពេញចិត្តសោះ)
សូផា : មួយសប្ដាហ៍ទេ...?(និយាយផ្អែម តបម្ដាយ)
មីងភាវី : ទៅរកអីដល់ទៅ មួយសប្ដាហ៍ ...ម៉ាក់មិនអោយទៅទេ....!(និយាយបដិសេធកូនម្ដងទៀត)
សូផា : ប៉ា ....!..ជូយនិយាយម៉ាក់អោយកូនផង ...!(សូផា ស្រងាកចិត្តហើយក្រោកដើរទៅអោប ឪពុករួចពោល)
ពូដារ៉ូ : ម៉ាកវា អោយវាទៅ....!ទៅ...!(យកដៃអង្អែលក្បាលកូនស្រីហើយ និយាយទៅភរិយា)
មីងភាវី : ហ៊ឹម ....! ... ណាស់ហើយ.. តែ..!ត្រូវត្រឡប់តាមការសន្យា...(មីងភាវី ដកដង្ហើមធំហើយតបទាំងបង្ខំចិត្ត)
សូផា សប្បាយចិត្តជាខ្លាំងថើបប៉ារបស់គេហើយ អោបម៉ាក់គេយ៉ាងណែន...
តាមពិត ពូដារ៉ូ បារម្ភពីកូនស្រីមិនចាញ់ ម៊ីងភាវី ឡើយតែដោយសាការទទួចអង្វរសុំ របស់សូផា ខ្លាំងពេចទើបគាត់ បណ្ដោយកូនស្រីម្ដងទៅ...
ស្រមោលបណ្តើរម៉ូតូ របស់ ជីវន្ដ៍ ឆ្លុះតាមបង្អូច....
មីងភាវី : ហើយទៅណាទៀតហើយ កូនវន្ដ៍ (សូរកូនពីចំងាយ)
ពូដារ៉ូ : អ៊ឺទៅណាកូន (ក្រលែកភ្នែកទៅប៉ះនឹង ជីវន្ដ៍ ក៏សូរបន្តរ...)
ជីវន្ដ៍ : បាទកូនទៅលេងផ្ទះមេត្តា (តបទៅប៉ាម៉ាក)
ដោយ មីងភាវី នឹង ពូដារ៉ូ ស្គាលច្បាស់ថា មេត្តាជាក្មេងល្អ គាតក៏អនុញ្ញាតអោយ ជីវន្ដ៍ទៅ...
មីងភាវី : ទៅក៏ទៅចុះ តែប្រញាប់ មកវិញកុំអោយ ប៉ាម៉ាក់ចាំបាយ (និយាយបញ្ជាក់កូន)
១៤កុម្ភះជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ ជីវន្ដ៍ នៅក្នុងហាងអនុស្សាវរីយ៍ រកកាដូរមូយសំរាប់ មេត្តា ដើរទៅ ដើរមកមិនដឹងទិញអ្វីក្រលឡេកឃើញកូនតុក្តាភ្លេង រាងតូចច្រលឹង គួរអោយស្រលាញ់ ក៏អោយអ្នកលក់ ខ្ចប់ជាកាដូរយ៉ាងស្អាតហើយដាក់ក្នុងកាតាបរបស់គេ...
ជីវន្ដ៍ : Hello ... តា...!ទំនេរអត់នឹង ...?(ជីវន្ដ៍ Callទៅ មេត្តា)
មេត្តា : បាទ...ទំនេរ បង...!(តប ជីវន្ដ៍ ទាំងខ្លូនកំពុងរវល់ធ្វើរលំហាត់)
ជីវន្ដ៍ : ចង់..ដើរលេង..អត់..? (ជីវន្ដ៍ និយាយបបួល មេត្តា តាមទូរសព្ទ)
មេត្តា : បាទចង់ ...(មេត្តា តបយ៉ាងរហ័ស )
ជីវន្ដ៍ : បើចឹងរៀបចំខ្លូនទៅ ...! កន្លះម៉ោង ទៀតបងទៅទទួល (ជីវន្ដ៍ បង្គាប់ទៅ មេត្តា)
មេត្តា : បាទបង...!(មេត្តា តប)
មេត្តារៀបខ្លួនយ៉ាងស្អាត ខ្លិនស្ព្រាយ ប្រអូបពេញទាំងខ្លូន អង្គុយចាំជីវន្ដ៍ ...សភាពបែបនេះមើលទៅដូចជាធ្វើខ្លូនរងចាំសង្សារដុបទៅដើរលេងអីច្ចឹង ...
សំលេងស៊ីប្លេ ទីត.. ទីត ...មេត្តាក្រលេកតាមបង្អួចឃើញជីវន្ដ៍ ក៏ប្រញាប់ចុះទាំងមិនបានបិតទ្វាបន្ទប់...
តាំង...! តាំង...! តាំង ...!(នេះជាសំលេងជើង មេត្តា រត់ចេញពីបន្ទប់យ៉ាងតក់ក្រហល់)
ជីដូន : យី...! ទៅណានឹងចៅ ...? អីក៏ប្រញាប់ម្ល៉េះ ...?(ឃើញចៅរត់ប្រញាប់ជីដូនក៏សូរ)
មេត្តា : ទៅក្រៅម៉ាភ្លេត ...!(និយាយទៅជីដូនទាំងមិនទាន់អស់កំសួលរត់)
...ដល់ជិតជីវន្ដ៍...
ជីវន្ដ៍ : ចាំយូរអត់ នឹង ..?(ជីវន្ដ៍សួរ)
មេត្តា : អត់ផង...! (មេត្តាឆ្លើយ)
ជីវន្ដ៍ញញឹមមើលមុខមេត្តា ដូចជាត្រេកអរ នឹងការដើរលេងលើកនេះខ្លាំងណាស់...
តាមបន្ដោយផ្លូវ ថ្នល់ចាក់កៅស៊ូខ្មៅស្រិល ឆ្លុះឃើញរូប ...មេត្តាអង្គុយអោប ជីវន្ដ៍យ៉ាងរមួត លើម៉ូតូ...
ជីវន្ដ៍ : ក្រអូបដល់ហើយ ...!(ជីវន្ដ៍ពោលម្នាក់ឯង)
មេត្តា : ណាគេបង ...?(យកមុខនឹងមាត់ខិតចូលជិតត្រចៀក ជីវន្ដ៍ ហើយសួរ)
ជីវន្ដ៍ : ប្រហែល ...អូនអែងដឹង...!(និយាយធ្វើរឬកដូចជាចង់ញ៉ែ)
មេត្តា : ខុសរបៀប .... (ញញឹមមុខឡើងក្រហម ដូចជាអៀនណាស់ ឆ្លើយយ៉ាងប្រញាប់)
ជជេកចំអន់គ្នាចុះឡើង មិនយូប៉ុន្មាន Scopy ម៉ូតូបាននាំក្មេងទាំងពីរដល់ ជ្រលងគួយ រមនីស្ថាន្ដ...
ធម្មជាតិ ស្រស់បំព្រង ពណ័បៃតងលំអរដោយព្រៃព្រឹក្សា ហែរហមជាមួយ បក្សាបក្សីប្រលែងគ្នារំពងខ្ញៀវខ្ញា វ៉ូងត្រីហែលរលិញ បណ្ដេញគ្នាក្នុងទឹកថ្លាឆ្វេង មើលឃើញបាតដី ...សំលេងទឹកហូរ នឹង ចំរៀងបក្សី ក្នុងព្រៃពិរោះរណ្ដំ ប្រៀបបីដូច សូរឋានទឹកឃ្មុំ សំរាប់ កំលោះនឹងក្រមុំសារភាពស្នេហ៍...
មេត្តា អង្គុយសណ្ដូកជើងទាំងពីរក្នុងទឹកមើល ជីវន្ដ៍ លេងទឹករហូតភ្លេចខ្លូន...ដងខ្លូនរលូងសរស្រលូន ដែលសើមដោយទឹក បានអន្ទងខ្សែភ្នែក មេត្តា សំលឹងមើលមិនដាច់...
មេត្តា : កុំ បង...! កុំបាច...! ទទឹក..ញ៉ុមអស់ហើយ ..!(ស្រែកដាក់ ជីវន្ដ៍ ដែលបាចទឹកដាក់ខ្លូន )
ជីវន្ដ៍ បានមកជិត មេតាហើយពោលសូរ...
ជីវន្ដ៍ : អត់...ចុះលេងជាមួយបងទេ.. ហ៏...?(សំលឹងមុខមេត្តាហើយ សូរ)
មេត្តា : តយ៉ូ ...បានចុះ!(ឆ្លើយដូចជា ខ្នាញ់នឹងជីវន្ដ៍ ដែលបានបាចទឹកមកលើខ្លូន)
រំពេចនោះ ជីវន្ដ៍ បានទាញជើង មេត្តា ទំលាក់ទឹកលឺសូរប្រូង ...
មេត្តា : បងលេងដូចឡប់ចឹង ....(ងើបពីទឹក ហើយយកដៃជូតមុខ ពោលទៅកាន់ជីវន្ដ៍ ធ្វើរដូចជាខឹង)
ជីវន្ដ៍ញញឹម ហើយពោល ...
ជីវន្ដ៍ : អត់កើតអីណា..ហី ...!(ពោលទាំងញញឹម ធ្វើដូចជាមិនបារម្ភនឹង មេត្តាអំបិញមិញសោះ)
មេត្តា ញញឹមហើយបាចទឹកដាក់ ជីវន្ដ៍ វិញ ...ពូកគេទាំងពីរដេញប្រលែងគ្នា ដូចជាគូរសង្សារមូយគូរ...
មេត្តា : អូស...! បង ...!(មេត្តាធ្វើរអាការះដូចជាមានអី ចូលភ្នែក)
ជីវន្ដ៍ : ថី...! នឹង ... ?(សូរមេត្តា)
ជីវន្ដ៍ ឃើញមេត្តា មានអាការះបែបនេះក៏ យកដៃស្ទាបភ្នែក មេត្តា កែវភ្នែកទាំងគូរសំឡឹងមើលភ្នែក ក្មេងតូច...
ជីវន្ដ៍ : ដូចជា ..!អត់មានអីទេ ...!(មើលបណ្ដើ និយាយបណ្ដើ)
ជីវន្ដ៍ សំលឹងមិនពព្រិចភ្នែក គយគន់ថ្ពាលរលូងស៊ីជម្ពូ នឹងបបូរមាត់ ដែលមានមន្ដស្នេហ៍ របស់មេត្តា
...ដោយអត់ទ្រំពុំបាន ជីវន្ដ៍ អោនសន្សឹមៗ មាត់របស់ជីវន្ដ៍ស្ទើខិតដល់បបូរមាត់មេត្តា ដៃទាំងទ្វេរត្រកង មេត្តា ផ្ទាល់នឹងដើមទ្រូង សូរបេះដូង លោតឆ្លើយឆ្លងគ្នាក្នុងជ្រោះសែនជ្រៅគ្មានវិញ្ញាណ... គ្មានពាក្យអ្វីបាននិយាយ តែកែវភ្នែកបញ្ជាក់ប្រាប់ថាពូកគេត្រូវកាបំពេញភាពឯកកោរ មេឃដីអាចដឹង ហាក់ជូយជំរុញអោយ បេះដូងទាំងពីរហោះហើរដូចចំរៀងបក្សី យ៉ាងពីរោះរណ្ដំកំដរព្រឹក្សា មានគង្គាជាកសិណសាក្សី ហូរនាំវាស្នាគ្មានទីបំផុត....
...មិនទាន់នឹងបានថើបដល់មាត់ មេត្តា ផងស្រាប់តែសំលេងទូរសព្ទ័ ជីវន្ដ៍ រ៉ូ...
មេត្តា ងាកមុខចេញពីខ្សែភ្នែក ជីវន្ដ៍..ហើយ ជីវន្ដ៍ បានប្រលេង មេត្តា ពីដៃដើទៅលើកទូរសព្ទ័
ជីវន្ដ៍ : Hello....
ជីវន្ដ៍ទទួលទូរសព្ទ័ ម្ដាយ ហើយបានត្រឡប់ មកផ្ទះវិញ...
...ដល់មុខផ្ទះមេត្តា ...
មេត្តារៀបនឹង ចូលក្នុងផ្ទះស្រាប់តែជីវន្ដ៍ស្រែកហៅ ...
ជីវន្ដ៍ : តា...!បងមានកាដូរអោយ...! (សំលឹងមើល មេត្តា ដើចូលក្នុងផ្ទះយ៉ាងយ៉ូរទើបដាច់ចិត្តហៅមេត្តា )
មេត្តា ងាកក្រោយ ដើរមកជិត ជីវន្ដ៍ រួចសួរ...
មេត្តា : តាំងពីយូរម៉េចមិនឲ្យ បែរជាថ្មើរនេះហើយទោបឲ្យទៅវិញ?
ជីវន្ត៍ : បែបចង់ចង់អោយភ្ងាក់ផ្អើលទេដឹង!(និយាយដឺដង)
ជីវន្ដ៍ ដកប្រអប់កាដូរចេញពីប្រអប់កែបម៉ូតូរួចហុចឲ្យ មេត្តា...ក្មេងតូចកាន់កាដូរដោយក្តីត្រេកអរហើយស្ទុះទៅថើបថ្ពាល់ ជីវន្ដ៍យ៉ាងលឿន បន្ទាប់មករត់ចូលក្នុងផ្ទះដោយទឹកមុខខ្មាស់អៀន...
ស្នាមថើបដំបូង ធ្វើអោយបេះដូង ជីវន្ដ៍ បើកទ្វាទទូលនឹងលង់ក្នុងសុបិន្ដមូយនេះ ដកចិត្តមិនរូច...
---------------------------------------------------------------------------------
វគ្គ ៥ កាបាត់ខ្លួនបងស្រី ជីវន្ដ៍