ផ្ទៃមេឃស្រលះ ខ្យល់បក់ត្រសៀកៗលាយឡំនឹងសំលេងអើងកង បន្លឺចេញពី បរិវេនអនុវិទ្យាល័យវត្តតាមឺម

ជីវន្ដ័​​ ជាសមាជិកម្នាក់ក្នុងក្រុមបាល់ទាត់គេរត់បណ្ដើរកូនបាល់បែកញើសពេញទាំងខ្លួន។
រំពេចនោះកូនបាល់របស់ជីវន្ដ័បានរមៀលទៅជិតជើង មេត្តា ដែលអង្គុយមិនឆ្ងាយពីទីធ្លាលេងរបស់គេ។

ជីវន្ដ័   :  ហ្អេក ...! (ជីវន្ដ័​ ស្រែកទៅកាន់ មេត្តា អោយជូយហុចកូនបាល់ដែលរមៀលចេញពីខ្សែបន្ទាត់)

មេត្តា ​​​​ងាកសម្លឹងមើលទៅក្រុមក្មេងលេងបាល់ ហើយមិននិយាយអីទាំងអស់។ក្រុមក្មេងលេងបាល់ បានឈរសំលឹងមើលមេត្តាពីចំងាយ ព្រមទាំងមានពាក្យថា( ជួយទាត់បាល់អោយមួយ…!)

មេត្តា បានដើរចេញពីកន្លែងកូនបាល់ សំដៅទៅក្នុងបន្ទប់ទឹកដោយមិនទាន់ទាំងជួយទាត់កូនបាល់អោយក្រុមជីវន្ដ័ផង។

មេក្រុមម្នាក់បានស្រែក  :   ហែ្អក !!! អាក្មេងតូច កុំទាន់ទៅណា ជួយបោះបាល់អោយមួយ !! (ស្រែកបង្គាប់ទៅ មេត្តា)

មេត្តា ​​ ដើរធ្វើព្រងើយ មិនខ្វល់អ្វីទាំងអស់ សំដៅបន្ទប់់ទឹក។ដល់បន្ទប់ទឹកមេត្តា បានមួលក្បាលរ៉ូប៊ីនេទឹកលាងដៃ។មួយសន្ទុះក្រោយ ស្រាប់តែមានសំរិបជើង មនុស្ស ដើរសំដៅរក​ មេត្តា។តែក្មេងតូចម្នាក់នេះមិនបានចាប់អារម្មណ៍ទៅនឹងសំលេងអស់នោះឡើយ។រំពេចនោះមិនដឹងជាដៃពីណាគេ
បានគ្រៀក មេត្តា ពីក្រោយ យ៉ាងណែន ហើយស្រែកថា <ចាប់បានហើយ ពួកយើង …!>

មេត្តា     :  ហ៊ុយ !!! ស្អីគេនឹង លេង …! លេង …! (ថ្ពាល់សរលោងច្រមុះស្រួចបបូរមាត់មានពន្លឺរបស់ មេត្តា ប្រែជាពណ៍ក្រហម ស្លេកស្លាំងមួយរំពេច)
មេក្រុម  :  ពួកយើងចូលមក ចាប់បានអាក្មេងឌឺហើយ…! (ស្រែកប្រាប់គូកន ដែលនៅខាងក្រៅ)
មេត្តា     :   លេង …! លេង …! លេង …!(ស្រែកផងខំរើបំរះពី ក្រញាំខ្លាកំណាចផង)

ក្រុមក្មេងខាងក្រៅបានរត់សំដៅ មេត្តាហើយព្រមទាំងនិយាយថា <លោកបង ទុកអោយញ៉ុមស្រាតខោវាមើល …!អាអូនតូចវាប៉ុនណាហើយ …!>

មេត្តា   :  មើស..! លេង.. លេង …!ស្អីគេនឹង(ក្មេងតូចប្រឹងរើផង ស្រែកផង)
ជីវន្ដ៍    :   ពួកបង ធើអីនឹង…?ឈប់ ..! ឈប់ ..ភ្លាម..! គេជាប្អូនខ្ញុំ (ជីវន្ដ៍​​ ស្រែក ដាក់ក្រុមក្មេងស្ទាវ)
ជីវន្ដ៍    :   ជួយផង មានគេ ធ្វើបាបមនុស្ស(ជីវន្ដ៍ស្រែកខ្លាំង ខ្លាំង អោយគេជួយ)

ក្រុមក្មេងស្ទាវលឺ ជីវន្ដ៍ស្រែកក៏ប្រលែង ព្រមទាំងច្រានមេត្តា អោយដូលផ្ទាល់នឹងការ៉ូ

ជីវន្ដ៍  :  អត់អីទេ...! ហី...! មានត្រូវត្រង់ណា..អត់..!  នឹង...!!! (និយាយ ដោយទឹកមុខបារម្ភ)

ជីវន្ដ៍ ជូយលើក មេត្តា អោយឈរឡើង ភ្នែកទាំងគូរបស់គេសំលឹងមើល មេត្តា មិនដាច់។

មេត្តា  :  អរគុណ បង....... !!​

ម្ដងនេះមេត្តា មានមិត្ត ហើយ គេទាំងពីរ ទៅណា​​មកណា តាពីរនាក់។ពេលទៅសាលា នឹងត្រឡប់ ពីសាលា ជីវន្ដ៍ តែងតែឌុបជូន ក្មេងតូចនេះជានិច្ច។ពេលវេលា  តែ៣ខែគេទាំងពីរ បានសាងអនុសារ ជាច្រើន។រៀងរាល់ចុងសប្ដាហ៍ ពួកគេ នាំគ្នាទៅលេង ស្ពានអូតាគី ជិះទូកបណ្ដើរ ជជែកគ្នាបណ្ដើរនៅលើផ្ទែទឺក ថ្លាយង់ អមដោយ សំលេងបក្សា ក្រោមមេឃខៀវស្រលះ មើលយូរៗទៅ សម្ពន្ធភាព​គេទាំងពីប្រៀបបីដូច ជាសង្សារមូយគូរដែល ទេវត្តាប្រទាន។
-------------------------------------------------------------------------------------

វគ្គ ៣ បទភ្លេងបង្ហាញ ពីក្ដីស្រលាញ់ក្នុងចិត្ត !!!

សូមរងចាំអានបន្ដ










COOL ស្តាយ

Powered by Blogger.

Followers