មេត្តា រៀបខ្លួនយ៉ាងស្អាត ស្ពាយកាតាបពណ៌ទឹកប៊ិច សមនឹងខោរឹបខ្មៅ ចេញរាងតូចច្រលឹង កំពុងអង្គុយ ចាំជីវន្ដ៍ ទទួលទៅសាលា ...
មិនទាន់នឹងចេញពីបន្ទប់ផង អាកាសធាតុថ្ងែនេះ ហាក់ប្លែកពពកខ្មៅដុំដុំ រសាត់បាំងព្រះសូរិយា ធ្វើអោយទ្វីបលោកកា ងងិតដូចរាត្រីកាល...
សំលេងព្រះពាយ បោកបក់ដើមឬស្សី ស្ទើរបើក ចេញពីផែនភសធា ...ព្រះភិរុណមិនបង្អង់ឡើយ ឆ្លើយឆ្លងនឹងព្រះពាយ ទំលាកដំណក់ទឹក អោយសត្វលោក...
មេត្តា ដើរចេញពីបន្ទប់ មកអង្គុយជិតជីដូន ដៃម្ខាងប៉ះនឹងព្យាណួ ភ្នែកទាំងគូរសំឡឹង ទៅខាងក្រៅ ហើយដកដង្ហើមធំ...
មេត្តា : ហ៊ឹម ...!!!
ជីដូនពោលទៅកាន់ចៅ ទាំងដៃនៅកាន់ក្រណាត់ នឹងម្ជុល...
ជីដូន : មានរឿងអីចៅ ...! បានដកដង្ហើមធំ ..!
មេត្តា សំឡឹងមើល រូបថតប៉ាម៉ាក់ ដែលភ្ជួរជាប់លើជញ្ជាំង ហើយពោលតិចតិចថា ...
មេត្តា : នឹក ម៉ាក់ ...!
ជីដូនដាកអំបោះនឹងក្រណាត់ចុះ ហើយរំកិលចូលជិតមេត្តា ត្រកងដាក់ផ្ទាល់នឹងដើមទ្រូង យកដៃអង្អែលក្បាលចៅថ្នមថ្នម ព្រមទាំងបន្លឺវាចា ...
ជីដូន : ចៅប្រុសជីដូន ...! តើចៅពិតជាចង់ទៅនៅ ប៉ៃលិនជាមូយនឹងម៉ាក់ មែនទេ...?
មេត្តា : ទេ, អត់ទេ !ហេត្តុអី ...? ខ្ញុំត្រូវចង់ទៅនៅជាមូយគាត់ បើគាត់មិនត្រូវការខ្ញុំផងហ្នឹង ....!
ជីដូន : មិនមែនថាពួកគេមិនត្រូវកាចៅទេ ...!តែដោយសាគេមើលឃើញចៅធំហើយ ដូចនេះម្ដាយចៅទុកចៅគ្រាន់បានមើលថែរក្សារយាយ ...!
មេត្តារំកិលខ្លូននចេញពីទ្រូងជីដូន ហើយនិយាយថា ...
មេត្តា : ហេតុអី ... យើងមិនរើរទៅនៅជាមូយគាត់ ទាំងអស់គ្នា...?
ជីដូន : យាយមិនចង់ទៅណាទេ...អីឡូវនឹងយាយចាស់ណាស់ទៅហើយ ....
ជីដូននិយាយពន្យល់ចៅ បន្ថែម...
ជីដូន : យាយមិនចង់ទៅរស់នៅកន្លែងផ្សេងទៀតទេ ...
និយាយចប់ ជីដូនក្រោកទៅកាន់ក្រណាត់នឹងអំបោះ បន្ដរ ...
មេត្តា ទាញក្រណាត់ដែលបានគ្របលើព្យាណូចេញ ហើយចាប់ផ្តើមលេងភ្លេង ...
សំលេងព្យាណូ រសាត់ប៉ះត្រចៀកជីដូន
ជីដូន : កំពុងតែលេង បទអីហ្នឹង, ហ្ហាស់ ..?
មេត្តាងាកក្រោយ ជាមូយនិងស្នាមញញឹម ទៅកាន់ជីដូន...
...ជីដូនដាក់ក្រណាត់នឹងអំបោះចុះ លើសាឡុងម្ដងទៀត ហើយដើរទៅកាន់មេត្តា...
ជីដូន :ចៅកុំពុងតែធ្វើឲ្យខូច ព្យាណូ តាចៅទៅវិញទេ..
ដើរដល់ជិតព្យាណូ ជីដូនដកដង្ហើមធំ និងក្រវីក្បាលហើយបន្ត
ជីដូន :ចាំមើលយាយបង្ហាយពីរបៀបលេងវា ..
ម្រាមដៃមនុស្សចាស់ ស្រោបស្បែកនឹងសសៃក្រៀមជ្រីវជ្រួញ ចុចលើខ្ទង់ព្យាណូ បង្ករជាដូរតន្រ្តីយ៉ាងពិរោះរណ្តំ...តែមេត្តាហាក់ងឿងឆ្ងល់និងសំលេងតន្ត្រីដែលជីដូនខ្លូនកំពុងប្រគំ
មេត្តា : ហេតុអី ...បានជាលោកយាយចូលចិត្ត បទនេះម្ល៉េះ ...?
ជីដូន : តាចៅធ្លាប់លេងបទនេះឲ្យយាយស្តាប់ ...
មេត្តាងាកមើល រូបថតតារបស់គេ ក្បែរព្យាណួរ
មេត្តា : លោកតាគួរតែជាមនុស្សម្នាក់ ដែលពូរកែខាងលេង ព្យាណូ ..
ជីដូន : ត្រូវហើយ ..!តើចៅចង់លេងបានល្អដូចគាត់ទេ ..?
មេត្តាដកដង្ហើមធំ ហើយឆ្លើយតប
មេត្តា : ខ្ញុំមិនដឹងថា.. ហេតុអីបានជាខ្ញុំត្រូវតែលេងវាអោយបានល្អនោះទេ ..?
ជីដូនកំពុងតែបន្ដែតអារម្មណ៏ ក្នុងបទភ្លេងរបស់គាត់រួចក៏ពោលទៅកាន់មេត្តា
ជីដូន : ថ្ងៃណាមូយ ចៅនឹងយល់ហើយប្រហែលជាលេងបទនេះ ប្រាប់ពីអារម្មណ៍ក្នុងចិត្តរបស់ចៅប្រាប់ ទៅកាន់នរណាម្នាក់ ... ដូចដែលតារបស់ចៅ ធ្លាប់បង្ហាញអារម្មណ៍របស់គាត់ ចំពោះយាយ
មេត្តា : ចឹង តាគាត់ ប្រាប់អីទៅយាយខ្លះ ទៅ..?
ជីដូនមិនបានឆ្លើយ នឹងសំនូរមេត្តាទេ តែគាត់និយាយប្រាប់មេត្តាថា ...
ជីដូន : ស្តាប់សិនទៅ....បន្តិចទៀតចៅនឹងយល់ដោយខ្លួនឯង..
គាត់ក៏បន្ដលេងព្យាណូឥតឈប់...មេត្តាស្ដាប់ជីដូនលេងភ្លេងហើយញញឹម
មេត្តា : គាត់កំពុងនិយាយថា នឹកយាយ ...!
ជីដូនមិនតប គ្រាន់តែញញឹមហើយបន្ដរលេងភ្លេង ....បន្តិចក្រោយមកទើបនិយាយថា ..
ជីដូន : នៅពេលគាត់ត្រឡប់មកដល់ ហើយអត់មានអ្នកណានៅផ្ទះ....គាត់នឹងឯកកោតែម្នាក់ឯង
-------------------------------------------------------------------------------
វគ្គ ៤ ការដូរ ថ្ងៃ ១៤ កុម្ភៈ របស់មេត្តា
សូមរងចាំអានបន្ដ !!!!